khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជេីញនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេន សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម 
     
    ចែករំលែក ៖

    ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា​ បានអញ្ជេីញនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេន សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីប្រគេនព្រះភិក្ខុសង្ឃ និងសាមណសង្ឃជាច្រើនរយអង្គ គង់នៅវត្តឧណ្ណាលោម។

    ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំយកបច្ច័យ និងទេយ្យវត្ថុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ រួមមាន៖ អង្ករ ១០តោន ត្រីខ ៥កេសធំ មី ២០កេស ទឹក Ensure ៥កេស ទឹកត្រចៀកកាំ ១កន្ដ្រក ទឹកផ្លែឈើ ១កន្ដ្រក ត្រីងៀត ១កន្ដ្រក សាច់ក្រក ១កន្ដ្រក កាហ្វេ ៤០កញ្ចប់ធំ​ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេស ទឹកដោះខាប់​ ទឹកគោឆៅ និងសាដក ចំនួន ៣ឈុត រួមទាំងបច្ច័យមួយចំនួនទៀត វេរប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃចំនួន ២អង្គទៀត។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail